ក្រុង Tel Aviv រងការបាញ់មីស៊ីលពីប្រទេសយេម៉ែន អ៊ីស្រាអែល និងក្រុម Houthi
អេស្ប៉ាញ នៅតែបន្ដផ្ដល់ប្រព័ន្ធការពារប្រឆាំងយន្ដហោះនិងដ្រូន ជួយដល់អ៊ុយក្រែន
រាជធានីម៉ាឌ្រីដ៖ ស្របពេលប្រទេសអេស្ប៉ាញ កំពុងតែរៀបចំកិច្ចប្រជុំកំពូល នៃសហគមន៍នយោបាយអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា នៅក្នុងទីក្រុងហ្គ្រេណាដា (Granada) របស់ខ្លួន ដើម្បីជំរុញឲ្យមេដឹកនាំលោកខាងលិច បង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនឡើងវិញ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន នោះ រដ្ឋាភិបាលក្រុងម៉ាឌ្រី បានផ្ដល់កញ្ចប់ជំនួយោធា រួមទាំងខែការពារដែនអាកាស និង ប្រព័ន្ធប្រឆាំងនឹងដ្រូន ជួយដល់រដ្ឋាភិបាលក្រុងកៀវ បន្ដទៀត។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ថា នៅក្នុងការចូលរួមកិច្ចប្រជុំកំពូល នៃសហគមន៍នយោបាយអឺរ៉ុប កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា គាត់នឹងនៅតែមានទំនុកចិត្ដ លើការបន្ដផ្ដល់ជំនួយហិរញ្ញវត្ថុ មកពីសហរដ្ឋអាមេរិក និង អឺរ៉ុប ថ្វីបើមានរលកព្យុះនយោបាយ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និង កន្លែងផ្សេងៗទៀត យ៉ាងណាក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែន បានព្រមានមកដល់មេដឹកនាំអឺរ៉ុប ថា រុស្សី អាចនឹងបង្កើនសមត្ថភាពយោធាជាថ្មី ហើយវាយប្រហារ ទៅលើប្រទេសផ្សេងៗទៀត នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រសិនបើទ្វីបមួយនេះ បោះបង់ចោលនូវការគាំទ្ររបស់ខ្លួន ជួយដល់រដ្ឋាភិបាលក្រុងកៀវ។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានសរសេរ នៅលើបណ្ដាញសង្គម X ជាអតីត Twitter ថាគាត់បានពិភាក្សា ជាមួយនឹងនាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez ) ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ជុំវិញកញ្ចប់ជំនួយយោធាថ្មី ជំនួយថាមពល និង របៀបរក្សាការបើកច្រករបៀង នៅសមុទ្រខ្មៅ សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
កិច្ចប្រជុំកំពូលនេះ ក៏នឹងពិភាក្សាគ្នា អំពីកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន និង បណ្ដាប្រទេសផ្សេងៗទៀត ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប ក៏ដូចជា របៀបដោះស្រាយនូវការកើនឡើង នៃការមកដល់របស់ជនភៀសខ្លួន និង ជនចំណាកស្រុក មកពីមជ្ឈិមបូព៌ា និង អាហ្វ្រិក។ ជនចំណាកស្រុក មកពីតំបន់ទាំងនេះ ត្រូវគេមើលឃើញ ថា វាជាបញ្ហាប្រឈមមុខ សម្រាប់ប្លុកមួយនេះ ផងដែរ។
លោក ផេដ្រូ សាន់ឆេស នាយករដ្ឋមន្រ្តីអេស្ប៉ាញ បានបញ្ជាក់ ថា «ការចេញដំណើរពីសហភាពអឺរ៉ុប មានត្រឹមតែចំនួន២៧ប្រទេស ឆ្ពោះទៅកាន់សហភាពអឺរ៉ុប កើនឡើងដល់៣៥ នឹងបង្កើតជាបញ្ហាប្រឈមផ្ទៃក្នុងយ៉ាងច្រើន។ ដូច្នេះយើងនឹងជជែកដេញដោលគ្នាយ៉ាងខ្លាំង នៅទីក្រុងហ្គ្រេណាដា ( Granada) ព្រោះវានឹងនាំឲ្យយើង ឈានទៅរកកំណែទម្រង់ស៊ីជម្រៅមួយ សម្រាប់សហភាពអឺរ៉ុប»។
ការពិភាក្សា អំពីជ្រុងមួយ នៃកិច្ចប្រជុំ កាលពីថ្ងៃព្រហស្បតិ៍ (ទី៥ ខែតុលា) នឹងផ្តោតទៅលើវិបត្តិ រវាងប្រទេសអាសែបៃហ្សង់ (Azerbaijan) និង អាមេនី (Armenia) ហើយរវាងប្រទេសស៊ែប៊ី ( Serbia) និង កូសូវ៉ូ (Kosovo) ដែលបានផ្ទុះជម្លោះជាមួយគ្នា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ ចំពេលមានកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប កំពុងតែប្រឈមនឹងបញ្ហាសម្រុះសម្រួល។
ក្តីសង្ឃឹម សម្រាប់កិច្ចប្រជុំលើកកំពូលជាំដំបូង រវាងមេដឹកនាំ នៃប្រទេសអាសែបៃហ្សង់ និង អាមេនី ចាប់តាំងពីប្រតិបត្តិការយោធារបស់រដ្ឋាភិបាលបាគូ (Baku) កាលពីខែមុន ដើម្បីទប់ទល់នឹងការគ្រប់គ្រងតំបន់ Nagorno-Karabakh ត្រូវបានរំសាយ ក្រោយពេលប្រធានាធិបតីអាសែបៃហ្សង់ លោក អ៊ីលហាម អាលីវយែវ (Ilham Aliyev) បានសម្រេចចិត្តមិនចូលរួម៕ រក្សាសិទ្ធដោយ ៖ សារាយSN