ប្រាសាទបាយ័ន គឺជាប្រាសាទខ្មែរដែលប្រកបដោយក្បូចក្បាច់រចនាល្អវិសេសទាក់ទងនឹងពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ប្រាសាទអង្គរធំត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២ ឬដើមសតវត្សទី១៣ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន មានទីតាំងស្ថិតនៅក្រុងអង្គរធំ។