ព័ត៌មានទាន់ហេតុការណ៏ :

ថ្ងៃអង្គារ ទី24 ខែធ្នូ ឆ្នាំ២០២៤

នាព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)”

នាព្រឹកថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងកម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានវត្តមានចូលរួមពីឧកញ៉ា សុខ ពិសិដ្ឋ សហប្រធានក្រុមការងារអគ្គនាយកដ្ឋានពន្ធដារ-វិស័យឯកជន លោក Darc Arnaud សហប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ក្រុម "ឃ" ឯកឧត្តម លោកជំទាវ លោក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងមានវត្តមានចូលរួមរបស់ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក-លោកស្រី នាងកញ្ញា ដែលជាអភិបាល បណ្ណាធិការ និងជាអ្នកតំណាងសហគ្រាស ចូលរួមដោយផ្ទាល់ ។

ពេញនិយមបំផុត