ព័ត៌មានទាន់ហេតុការណ៏ :

ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ២០២៤

រោគសញ្ញាខ្សោយតម្រងនោម! កុំប្រហែស ប្រយ័ត្នលាងឈា.មទាំងមិនបានត្រៀមខ្លួន

តម្រងនោម(ក្រលៀន) គឺជាសរីរាង្គ១គូរ ដែលមានសារសំខាន់ខ្លាំងបំផុតក្នុងរាងកាយ តួនាទីរបស់ក្រលៀនគឺច្រោះយកចាកសំណល់ចេញពីរាងកាយ រួច បញ្ចេញមកវិញតាមរយៈទឹកនោម។ អាស្រ័យហេតុនេះហើយ បានជាអ្នកមានបញ្ហាខូចតម្រងនោម តម្រូវឱ្យលាងឈាមចេញជាប្រចាំដើម្បីសង្រ្គោះជីវិត ព្រោះតម្រងនោម លែងមានសមត្ថភាពច្រោះយកកាកសំណល់ចេញពីឈាមបន្តទៀត ។

 
អាស្រ័យហេតុនេះហើយ ការថែទាំសុខភាពតម្រងនោមរបស់អ្នកឱ្យបានល្អគឺជារឿងមួយដែលគួរធ្វើ ព្រោះជំងឺនេះ បើកើតមានហើយមិនស្រួលទេព្យាបាលក៏មិនងាយជា លុយក៏អស់ច្រើនដែរ គេហៅថាជំងឺអ្នកមាន ចំណែកឯសុខភាព ការរស់នៅប្រចាំថ្ងៃរបស់អ្នកក៏ពិបាកក្នុងការរស់នៅផងដែរ។ អ៊ីចឹងហើយ សូមឧស្សាហ៍ពិនិត្យសុខភាពតម្រងនោមរបស់អ្នកឱ្យបានទៀងទាត់ផង ដើម្បីការពារនិងកាត់បន្ថយហានិភ័យទុកមុន ជាពិសេសអ្នកមានជំងឺប្រចាំកាយ ដូចជា ទឹកនោមផ្អែម លើសឈាម បេះដូង ជាដើម។
 
 
ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមធ្វើការលើកយក សញ្ញាដែលបញ្ចេញនៅពេលយប់ ឬក៏ពេលធម្មតា ដែលអាចបង្ហាញជាអ្នកកំពុងមានបញ្ហាតម្រងនោម គួរប្រញាប់ពិនិត្យចៀសវាងទុកចោលមិនខ្វល់ ប្រយ័ត្នធ្ងន់ធ្ងរពិបាកក្នុងបានមើលពេលក្រោយ លុយក៏អស់ច្រើនទៀត មិនស្រួលទេ ឈឺល្មមៗប្រញាប់មើល ឆាប់ជាហើយអស់លុយតិច។
 
ខាងក្រោមនេះកឺជារោគសញ្ញាបង្ហាញថាតម្រងនោមរបស់អ្នកកំពុងមានបញ្ហាខ្សោយរុំារៃ នេះបើយោងតាមរយៈគេហទំព័រ mayoclinic។
 
-អស់កម្លាំងរុំារ៉ៃ
 
-រមាស់ស្បែក ស្ងួតស្បែក
 
-ឈឺនោមញឹកញាប់ (នោមមានលាយឈាម)
 
-ពណ៌ទឹកនោមប្រែប្រួល
 
-ក្អួត ចង្អោរ បាត់បង់ចំណង់អាហារ
 
-បាត់បង់ចំណង់អាហារ
 
-មានបញ្ហាដំណេក។ ដូច្នេះប្រសិនណាអ្នកមានរោគសញ្ញាទាំងអស់នេះរុំារ៉ៃកុំទុកយូរគួរតែប្រញាប់ជួបពេទ្យដើម្បីពិនិត្យធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានទាន់ពេលវេលា។
 
លើសនេះពី យើងក៏សុំប្រាប់ខ្លះពីទម្លាប់ថែរក្សាតម្រងនោមរបស់អ្នកឱ្យមានសុខភាពល្អ ការពារជំងឺឡើងមក ទម្លាប់ទាំងនោះមានដូចជា៖
 
-ឧស្សាហ៍ទៅពិនិត្យសុខភាពតម្រងនោមឱ្យបានទៀងទាត់ព្រោះបើតម្រងនោមមានបញ្ហាណាមួយងាយស្រួលក្នុងការព្យាបាលបានទាន់ពេលវេលាឆាប់ជានិងមិនធ្វើទុករាងកាយរបស់អ្នកច្រើន។
 
-របបអាហារញុំាជាប្រភេទរបបអាហារមានសុខភាពល្អ មានដូចជាបន្លែត្រី សាច់មាន់ សាច់ត្រី បន្លែចម្រុះពណ៌ជាដើម។ មួយវិញទៀតយោងតាមរយៈ វេជ្ជបណ្ឌិត ហួ ភារ៉ា បានបន្ថែមទៀតថាទម្លាប់ញុំាអាហារប្រៃ អាហារនិងភេសជ្ជៈផ្អែមៗ ជាប្រចាំថ្ងៃ ទម្លាប់ផឹកស្រានិងមានជំងឺស្រាប់ពីខាងក្នុង តែមិនដឹងខ្លួន ដូចជាជំងឺLupus ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមនប្រៃ រួមផ្សំជាមួយការញុំារបបអាហារដូចបាននរៀបរាប់ខាងលើទៀត គឺជាកត្តាជម្រុញឱ្យខូចតម្រងនោម តម្រូវឱ្យលាងឈាមទាំងវ័យក្មេងលឿនខ្លាំងបំផុត។
 
-ផឹកទឹកឱ្យបានគ្រប់គ្រាន់ ព្រោះការផឹកទឹកមិនបានគ្រប់គ្រាន់ក៏អាចប៉ះពាលដល់សុខភាពរបស់តម្រងនោមរបស់អ្នកដូចគ្នា
 
-កុំចេះតែញុំាថ្នាំ គ្មានការណែនាំពីពេទ្យជំនាញត្រឹមត្រូវមិនថាឈឺអ្វីក៏ដោយមុនប្រើប្រាស់ថ្នាំត្រូវចេញពីការណែនាំរបស់ពេទ្យ ចៀសវាងមានបញ្ហាប៉ះពាល់តម្រងនោមរបស់អ្នកនៅពេលក្រោយ។
 
ជាចុងក្រោយសូមបងប្អូនទាំងអស់គ្នា យល់ដឹងឱ្យបានទូលំទូលាយទាក់ទងនឹងជំងឺតម្រងនោម និងបង្កើតទម្លាប់ល្អៗក្នុងការថែរក្សាសុខភាពតម្រងនោមរបស់អ្នក ជាពិសេសព្យាយាមទៅពេទ្យឱ្យបានត្រឹមត្រូវ ប្រសិនណាមានការសង្ស័យអាការណាមួយដែលអ្នកជួបប្រទះផ្ទាល់ ។ ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ សំណាងល្អគ្រប់ៗគ្នា ជួបគ្នានៅអត្ថបទបន្ទាប់៕
 
អត្ថបទដោយ៖ ប៉ែត ធីតា(petthida)
 
 ឯកសារយោង៖

ពេញនិយមបំផុត