ព័ត៌មានទាន់ហេតុការណ៏ :

ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ២០២៤

​សម្រាប់​អ្នក​ចង់​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ឬ​ស្រក​គីឡូ​តាម​បំណង ៤យ៉ាងស័ក្ដិសមចំពោះអ្នកដូចខាងក្រោម

????‍⚕️​សម្រាប់​អ្នក​ចង់​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ឬ​ស្រក​គីឡូ​តាម​បំណង ៤យ៉ាងស័ក្ដិសមចំពោះអ្នកដូចខាងក្រោម​។

????‍♀️១.រត់ ​ការ​រត់​​ធ្វើ​ឲ្យ​បេះដូង និង​សួត​ធ្វើ​ការ​ខ្លាំង​ជាង​មុន។ នាំ​ឲ្យកាឡូរីក្នុង​រាង​កាយ​ដុត​បានល្អ។

????‍♀️២.ដើរ ​ក៏​មាន​ឥទ្ធិ​ពល​លើ​រាង​កាយ​មិន​ខុស​ពី​រត់​ប៉ុន្មាន​ដែរ គ្រាន់​តែ​ថា​ដើរ​ជា​ទម្រង់​លំហាត់​ប្រាណ​មួយ​បែប​ស្រាល​ជាង​រត់។ ទោះ​បី​ជា​ការ​ដើរ​អាច​ដុត​កាឡូរី​ក្នុង​មួយ​នាទី បាន​តិច​ជាងការរត់ ​តែ​ថា​ទម្រង់​ហាត់​ប្រាណ​មួយ​នេះ ស័ក្ដិ​សម​ចំពោះ​អ្នក​ពិបាក​រត់ និង​អាច​ឲ្យ​អ្នក​ហាត់​ប្រាណ​ដើរ​បាន​ឆ្ងាយបាន​។​

????៣.ជិះកង់ ការ​ជិះ​កង់​ជា​ទម្រង់​លំហាត់​ប្រាណ​មួយ​បែប​ធ្ងន់​ជាង​ដើរ​បន្តិច​ ដែល​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​នៅ​ជើង​ដើម្បី​ធាក់​ឲ្យ​កង់​ធ្វើ​ចលនា​។

????‍♀️៤.ហែលទឹក ការ​ហែល​ទឹក​មិន​ត្រឹម​តែ​ជួយ​ដុត​កាឡូរី​ទេ តែ​ក៏​មាន​ប្រយោជន៍​ដល់​សន្លាក់​ថែម​ទៀត​ផង​។

ពេញនិយមបំផុត