ព័ត៌មានទាន់ហេតុការណ៏ :

ថ្ងៃអង្គារ ទី24 ខែធ្នូ ឆ្នាំ២០២៤

ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំនួនបីថ្ងៃចាប់ពីទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤

ពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ចំនួនបីថ្ងៃចាប់ពីទី ១៥-១៧ ខែមីនា ឆ្នាំ២០២៤ 
ខេត្តសៀមរាប ÷ លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានចេញរបាយការណ៍ចំនួនភ្ញៀវទេសចរណ៍មកទស្សនាបុណ្យទន្លេរយះពេលបីថ្ងៃក្នុងខេត្តសៀមរាប ។
 
ពិធីបុណ្យទន្លេលើកទី៨នៅខេត្តសៀមរាបឃើញថាចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យទន្លេលើកទី៨ នាថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២៤ នេះគឺមាន
ភ្ញៀវទេសចរសរុបមានចំនួនប្រមាណ ៩៦,២៤៣ នាក់ ក្នុងនោះដែរក៏មានភ្ញៀវទេសចរបរទេសមានចំនួន ១១,២៤៣ នាក់ចំណែកឯភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៨៥,០០០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានប្រមាណ ២៧,០០០ នាក់
និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៥៨,០០០ នាក់ ។
 
សរុបរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៥-១៧ ខែ មីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងខេត្តសៀមរាបមានប្រមាណ ៥៥៣,៧៩៤ នាក់ ក្នុងនោះផងដែរភ្ញៀវទេសចរបរទេសមានចំនួន ៣៣,៧៧០ នាក់
ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានប្រមាណ ៥២០,០០០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានប្រមាណ ២៣៩,០០០ នាក់
– បងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ២៨១,០០០ នាក់ ។
អាស្រ័យដូចបានគោរពរាយការណ៍ជូនខាងលើសូមឯកឧត្តម មេត្តាទទួលជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់ ។
 
សូម ឯកឧត្តម មេត្តាទទួលនូវការគោរពអំពីខ្ញុំបាទ ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប ។

ពេញនិយមបំផុត