ព័ត៌មានទាន់ហេតុការណ៏ :

ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ២០២៤

Mark Zuckerberg បាត់បង់ទឹកប្រាក់អស់ ១៨ពាន់លានដុល្លារ ក្រោយ Facebook ជួបបញ្ហាប្រមាណមួយម៉ោង

បរទេស)៖ ដូចទស្សនិកជនបានជ្រាប់ច្បាស់ហើយថា កម្មវិធី Facebook, Messenger និង Instagram របស់ក្រុមហ៊ុន Meta បានជាប់គាំងមិនដំណើរការនៅទូទាំងពិភពលោក ដែលធ្វើឲ្យអ្នកប្រើប្រាស់រាប់លាននាក់ មិនអាចចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះបាន។ ជុំវិញបញ្ហានេះធ្វើឲ្យតម្លៃក្រុមហ៊ុន Meta ធ្លាក់ចុះភ្លាមៗ គិតជាទឹកប្រាក់ខាតបង់អស់ខ្ទង់១៨ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន GBN News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

 
 
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meta ដែលដឹកនាំដោយមហាសេដ្ឋីលោក Mark Zuckerberg បានធ្លាក់ចុះ ១.៥% ស្មើនឹងទឹកប្រាក់ខ្ទង់១៨ពាន់លានដុល្លារអាមេរិក ក្រោយមានបញ្ហាគាំងធ្វើឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ៣.៩៨ពាន់លាននាក់ជុំវិញពិភពលោក។
 
លោក Andy Stone អ្នកនាំពាក្យ Meta បានបញ្ជាក់នៅក្នុងសារដែលបង្ហោះលើបណ្តាញសង្គម X ថា «ដោយសារបញ្ហាបច្ចេកទេស បានធ្វើឱ្យមនុស្ស ពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។យើ ងបានដោះស្រាយបញ្ហានេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានសម្រាប់អ្នកគ្រប់គ្នា ដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះភាពរអាក់រអួលណាមួយដែលបានកើតឡើង»។
 
ទោះបីជាយ៉ាងណាក៏ដោយ ទាំងFacebook, Messenger និង Instagram បានដំណើរការឡើងវិញហើយ ក្រោយជួបបញ្ហា Logout អស់រយៈពេលប្រមាណមួយម៉ោង នៅរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ខណៈ មូលហេតុពិតប្រាកដជុំវិញបញ្ហានេះ នៅមិនទាន់ដឹងនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ freshnews
 
 
 
 

ពេញនិយមបំផុត