Breaking News :

Tuesday, December 24, 2024

ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន

ភ្នំពេញ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ - នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំងពីរប្រមាណ២០០រូប។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវព្រឹត្តិការណ៍ សេចក្តីជូនដំណឹង កម្មវិធី និងព័ត៌មាន ទាំងអត្ថបទ រូបភាព និងវីដេអូរបស់ក្រសួងទេសចរណ៍ ឱ្យបានលឿន រហ័ស ទាន់ពេលវេលា ប្រកបដោយគុណភាព ទៅដល់សាធារណជន តាមគ្រប់ទម្រង់និងមធ្យោបាយនៃការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ឱ្យស្របតាមសម័យកាលនៃព័ត៌មានឌីជីថល។
___
Phnom Penh, June 21, 2024 - At the Ministry of Information, H.E. Sok Soken, Minister of Tourism, and H.E. Neth Pheaktra, Minister of Information, signed the “Memorandum of Understanding between the Ministry of Tourism and the Ministry of Information” with the participation of approximately 200 Excellencies, Lok Chumteavs, Leaders and Officials from both Ministries.
The purpose of this Memorandum is to widely disseminate events, news, programs, and information of the Ministry of Tourism in a timely manner to the public in all forms and means of dissemination of the Ministry of Information in line with the era of digital information.

 

ប្រភព FBPage ក្រសួងទេសចរណ៍