Breaking News :

Saturday, January 11, 2025

ជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។ ក្នុងនាមរាជរដ្ឋាភិបាល​ ពិតជាថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា​ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​

ជួបជាមួយសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សារការងារ នៅវិមានសន្តិភាព។

ក្នុងនាមរាជរដ្ឋាភិបាល​ ពិតជាថ្លែងអំណរគុណដល់វិស័យឯកជនតាមរយ:សមាគមឧកញ៉ាកម្ពុជា​ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា​ ដែលបានចូលរួមចំណែកជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន​ ផ្តោតលេីកការកសាងផ្លូវ​ក្រវាត់ព្រំដែនក្រោមស្មារតីវប្បធម៌ចែករំលែក។ 

នេះជាប្រវត្តិសាស្ត្ររបស់យេីង​ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ​ និងរុញការអភិវឌ្ឍទៅដល់ភូមិសាស្ត្រកន្ទុយនាគ​ និងកសាងបានខឿនការពារជាតិទៅដល់គ្រប់ទីកន្លែងនៃទឹកដីកម្ពុជា​ តាមរយ:ការអភិវឌ្ឍផង​ និងប្រជាជនផង។ 

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៥ ធ្នូ ២០២៤

ប្រភពផេកfb សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា