Breaking News :

Tuesday, December 24, 2024

ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០%

ផ្លូវជាតិលេខ៧១C ភ្ជាប់ខេត្តត្បូងឃ្មុំ​ និងខេត្តកំពង់ចាម​ ដែលមានប្រវែង ១១៤,៦២គីឡូម៉ែត្រ បានសាងសង់រួចរាល់១០០%
ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោរពេញដោយទេសភាពខៀវស្រងាត់ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូននេះ សម្រេចការកសាងបាន១០០ភាគរយ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម ។
ផ្លូវជាតិដ៏សំខាន់នេះ គឺជាប្រភេទ AC/DBST បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ បាន និងកំពុងបន្តដំណើរបញ្ចប់ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះដីចំណីផ្លូវ ដោយគ្រោងបញ្ចប់ជាស្ថាពរត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ បន្ថែមពីនេះ ក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន នឹងបន្តថែទាំ រយៈពេល ២៤ខែបន្ថែម យោងតាមកិច្ចសន្យាសាងសង់ ៕