ក្រុង Tel Aviv រងការបាញ់មីស៊ីលពីប្រទេសយេម៉ែន អ៊ីស្រាអែល និងក្រុម Houthi
សម្រាប់អ្នកចង់រក្សាទម្ងន់ឲ្យនៅថេរល្អ ឬស្រកគីឡូតាមបំណង ៤យ៉ាងស័ក្ដិសមចំពោះអ្នកដូចខាងក្រោម
????⚕️សម្រាប់អ្នកចង់រក្សាទម្ងន់ឲ្យនៅថេរល្អ ឬស្រកគីឡូតាមបំណង ៤យ៉ាងស័ក្ដិសមចំពោះអ្នកដូចខាងក្រោម។
????♀️១.រត់ ការរត់ធ្វើឲ្យបេះដូង និងសួតធ្វើការខ្លាំងជាងមុន។ នាំឲ្យកាឡូរីក្នុងរាងកាយដុតបានល្អ។
????♀️២.ដើរ ក៏មានឥទ្ធិពលលើរាងកាយមិនខុសពីរត់ប៉ុន្មានដែរ គ្រាន់តែថាដើរជាទម្រង់លំហាត់ប្រាណមួយបែបស្រាលជាងរត់។ ទោះបីជាការដើរអាចដុតកាឡូរីក្នុងមួយនាទី បានតិចជាងការរត់ តែថាទម្រង់ហាត់ប្រាណមួយនេះ ស័ក្ដិសមចំពោះអ្នកពិបាករត់ និងអាចឲ្យអ្នកហាត់ប្រាណដើរបានឆ្ងាយបាន។
????៣.ជិះកង់ ការជិះកង់ជាទម្រង់លំហាត់ប្រាណមួយបែបធ្ងន់ជាងដើរបន្តិច ដែលត្រូវប្រើកម្លាំងខ្លាំងនៅជើងដើម្បីធាក់ឲ្យកង់ធ្វើចលនា។
????♀️៤.ហែលទឹក ការហែលទឹកមិនត្រឹមតែជួយដុតកាឡូរីទេ តែក៏មានប្រយោជន៍ដល់សន្លាក់ថែមទៀតផង។