Breaking News :

Tuesday, December 24, 2024

មួយថ្ងៃគួរហាត់ប្រាណយ៉ាងតិចប៉ុន្មាននាទី ល្អចំពោះសុខភាព?

????‍⚕️យើង​ដឹង​ហើយ​ថា​ការ​ហាត់​ប្រាណ​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព ដូចជា​ការពារ​ជំងឺ​ផ្សេងៗ កាត់​បន្ថយ​ស្រ្តេស ជួយ​សម្រក​ទម្ងន់ ឬ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ​ល្អ ជា​ដើម​។

១.សកម្មភាពនៃ​ហាត់ប្រាណ​ សម្រាបមនុស្ស​ពេញ​វ័យ​គួរ​ហាត់​ប្រាណ​កម្រិត​មធ្យម​លើ​ប្រភេទ​លំហាត់​ប្រាណ​អេរ៉ូបិក១៥០​នាទី​ក្នុង​មួយ​សប្ដាហ៍ ឬ​បើ​យើង​ហាត់ប្រាណ​បែប អេរ៉ូបិក​កម្រិត​ខ្លាំង​អាច​ត្រឹម​៧៥​នាទី​ក្នុង​មួយ​សប្ដាហ៍។

២.ប្រភេទ​លំហាត់​ប្រាណ​សម្រាប់​សុខភាព លំហាត់​ប្រាណ​បែប​អេរ៉ូបិក​កម្រិត​មធ្យម​មាន​ដូច​ជា​ដើរ​ហាត់​ប្រាណ ​ហែល​ទឹក​ ឬ​សកម្មភាព​រុញ​ម៉ាស៊ីន​កាត់​ស្មៅ​ចុះ​ឡើង​ ជា​ដើម​។ ជាទូទៅ​ការ​ហាត់​ប្រាណ​ដើម្បី​សុខភាព គឺ​យើង​ប្រើ​ពេល​ហាត់​ប្រាណ​កម្រិត​មធ្យម​ប្រហែល​៣០​នាទី​ក្នុង​មួយ​ថ្ងៃបាន។